ប្រាសាទស្នែងក្របីជើង

ប្រាសាទនេះមានរចនាបថឃ្លាំងនិងបាពួន កសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គបីសង់ពីថ្មភក់រាងការ៉េបែរមុខទៅកើត។ ប្រាង្គទាំងបីសង់លើខឿន ដែលប្រាង្គខាងត្បូងនិងខាងជើងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទមានកំពែងមួយធ្វើពីថ្មបាយក្រៀម និងខ្លោងទ្វារតូចមួយដែលធ្វើពីថ្មបាយក្រៀមលំអដោយថ្មភក់ស្ថិតនៅទិសខាងកើត។ មានស្រះមួយស្ថិតនៅខាងកើតទំហំ ៣០ម៉ែត្រx៥០ម៉ែត្រ។

ទីតាំងនៅលើផែនទី