ប្រាសាទត្រពាំងគុក (ក្រាំងដូង)

ប្រាសាទសង់នៅចុងសតវត្សរ៍ទី៧។ ប្រាសាទត្រពាំងគុកជាស្ថាបត្យកម្មមានសំណង់គភ៌គ្រឹះដូចប្រាសាទ អាស្រមមហាឥសី និងភ្នំដា ជាគម្រប់បីក្នុងប្រទេសកម្ពុជា។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើពីថ្មភក់បែរមុខទៅទិសឦសាន ដែលប្រាង្គនេះផ្គុំឡើងដោយផ្ទាំងថ្មភក់ធំៗ ដោយ ដុំនីមួយៗមានប្រវែងប្រហែល ២,៣០ ម៉ែត្រ។ កំពែងតូចមួយធ្វើអំពីថ្ម និងមានសំណល់គ្រឿងសំណង់ថ្មភក់មួយចំនួនជុំវិញទីនេះ ដូចជារូបព្រះនរាយណ៍និងរូបព្រះភគណេសនិង បំណែកសសរពេជ្ររាងមូលមួយចំនួន។

ទីតាំងនៅលើផែនទី