ដូចគ្នានិងប្រាសាទប្រាសាទកុដិស្វរៈ ប្រាសាទកបិលបុរៈជាទីតាំង ដែលនៅប្រើប្រាស់ឈ្មោះជាភាសាសំស្ក្រឹត។ សំណង់ប្រាសាទសតវត្សរ៍ទី១០ ដែលមានប្រាង្គទោលបានដួលរលំបែកបាក់អស់ នៅសល់តែគំនរឥដ្ឋ។ យ៉ាងហោចណាស់គេអាចសម្គាល់បានកំពែងព័ទ្ធជុំវិញ និងគ្រឹះប្រាសាទដែលមានហោត្រៃនឹងមណ្ឌបនៅសេសសល់។ ដោយសារគ្រឹះប្រាសាទបែកបាក់នេះស្ថិតនៅក្នុងចំណោមប្រាសាទគង់វង្សរូបរាងជាច្រើននោះ ព្រមទាំងដំណើរថ្មើរជើងវែងឆ្ងាយ ទើបទេសចរភាគតិចណាស់ដែលបានទៅទស្សនាទីនេះ។