ប្រាសាទព្រះដំរី

ប្រាសាទសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនានិកាយមហាយាន ។ ប្រាសាទមានប្រាង្គមួយរាងពីរ៉ាមីតធ្វើពីថ្មបាយក្រៀមមានបាតរាងបួនជ្រុងស្មើ និងរៀបប្រមាណ១០ថ្នាក់ទាបៗ។ តាមជ្រុងនីមួយៗមានជណ្តើរដែលអមទៅដោយរូបតោធ្វើពីថ្មភក់។ តាមជ្រុងកែងលំអទៅដោយចំលាក់រូប ដំរីធ្វើអំពីថ្មភក់។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀម ដែលនៅតាមជ្រុងកែងមានលំអដោយរូបចំលាក់ដំរីធ្វើពីថ្មភក់។ ច្រកទ្វារធ្វើពីថ្មភក់នៅជ្រុងពាយ័ព្យ មានបល្ល័ង្កដែលមានចំលាក់រូបទេវៈនៅខាងក្នុង។ នៅតាមជ្រុងកំពែងផ្សេងទៀត លំអដោយច្រកទ្វារបញ្ឆោត។ លានរាងកាកបាទធ្វើពីថ្មភក់ អមដោយបង្កាន់ដៃនាគនិងគ្រុឌ។

ទីតាំងនៅលើផែនទី