ប្រាសាទឈូកព្រះធាតុ

ប្រាសាទមានរចនាបថគូលែន សង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនេះមានប្រាង្គបីរត់ជួរជើងត្បូង បែរមុខទៅកើត មានទ្វារបញ្ឆោត នៅជ្រុងបីផ្សេងទៀត។ ប្រាង្គកណ្ដាលធ្វើពីថ្មភក់មានយ៉មួយ ចំណែកប្រាង្គពីរអមសងខាងធ្វើពីថ្មបាយក្រៀមបាក់បែករលំអស់។ ប្រាង្គទាំងនេះមានស៊ុមទ្វារធ្វើពីថ្មភក់តែមិនមានផ្ដែរទេ។ ប្រាង្គទីបួនអាចជាហោត្រៃ ធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មានទ្វារបញ្ឆោតនៅខាងលិច។ ប្រាង្គនេះស្ថិតនៅខាងកើតប្រាង្គកណ្ដាល។ ប្រាសាទមានស្រះពីរស្ថិតនៅបន្តបន្ទាប់គ្នានៅឦសាន និងស្រះមួយទៀតស្ថិតនៅខាងជើង។

ទីតាំងនៅលើផែនទី