ដំណើរកម្សាន្តតាមកោះ

នៅខេត្តព្រះសីហនុមានកោះប្រមាណ៣៤កន្លែង។ កោះទាំងនេះរាប់បញ្ជូលទាំងកោះកុងដែលធំជាង គេនិងកោះរុងសន្លឹមដែល ស្ថិតនៅភាគខាងលិច។ កោះដែលស្ថិតនៅក្នុងឧទ្យានជាតិរាមគឺកោះថ្មី និងកោះសេះ និងកោះតូចៗជាច្រើនទៀត ដែលត្រូបានរកឃើញនៅក្បែរឆ្នេរ និងនៅឆ្ងាយពីឆ្នេរដោយលាត សន្ធឹងយ៉ាងវែងរហូតដល់ចុងខាងជើងនៃឆកសមុទ្រកំពង់សោម។ កោះភាគច្រើនមានឆ្នេរតូចៗ ហើយកោះមួយចំនួនទៀតអាចមុជទឹកមើលទេសភាពនៅក្រោមទឹកបាន។ កោះទាំងនេះមាន កោះខ្ទះ កោះច្រឡុះ និងកោះតាគាវ។ ជាងនេះទៅទៀត កោះតាង កោះព្រីង និងកោះប៉ូឡូវ៉ៃមានបរិស្ថានល្អអាចមុជទឹកបាន។ កោះភាគច្រើនអាចឱ្យទូកចូលទៅដល់ច្រាំងបាន ដោយប្រើប្រាស់សេវានៃក្រុមហ៊ុន ដែលមានផែនៅផ្នែកខាងជើងនៃឆ្នេរអូរឈើទាល។ អ្នកទេសចរណ៍អាចមានជម្រើសជាច្រើន ជាក្រុម ឬក៏ឯកជនផងដែរ។

ទីតាំងនៅលើផែនទី