ទន្លេវ៉ៃគោ

ទន្លេវ៉ៃកូ គឺជារមណីយដ្ឋានធម្មជាតិមួយជាប់ទីរួមខេត្តស្វាយរៀង ហើយក៏ ជាប្រភពទឹកប្រើប្រាស់ នៃទីរួមខេត្តនេះផងដែរ។ ថ្វីត្បិតតែគេហៅវាថាទន្លេ តាមពិតវាជាបឹងដ៏ធំមួយ ចាប់តាំងពីស្រុកមេសាង ខេត្តព្រៃវែងមក។ តាមផ្លូវមាត់ទន្លេនេះ គេអាចឃើញវាលបឹងធំល្វឹងល្វើយ ប្រកបដោយទឹកច្រើន ដែលអាចធ្វើពិធីប្រណាំងទូកងបានទៀតផង។ មានអ្នកស្រុកជាច្រើនមកលំហែនៅទីនេះ ជាពិសេសពេលល្ងាច ដែលមានលក់ចំណីអាហារផ្សេងៗផងដែរ។

ទីតាំងនៅលើផែនទី