គ្រឹះប្រាសាទយាយឆប ឬប្រាសាទភ្នំស្រុក កសាងឡើងក្នុង សតវត្សន៍ ទី១០ សង់ពីឥដ្ឋ មាននៅសំណល់ជញ្ជាំងបន្តិចបន្តួច។ តាមកំណត់ត្រា CISARK ប្រាសាទមានប្រាង្គបី រត់ជួរជើងត្បូង បែរមុខទៅកើត។ ប្រាង្គទាំងបីរលំអស់ នៅសល់តែក្លោងទ្វារមួយនៃប្រាង្គកណ្ដាល។ ចំណែកគ្រឿងលំអដ៏ទៃបានបាត់បង់អស់ក្នុងសម័យសង្ក្រាម ដោយការយាយីពីជនខិលខូលជីកកកាយ។ ប្រាសាទក្នុងបរិវេណសាលារៀនមួយនេះ នៅមានមេទ្វារមួយផ្ទាំង និងបំណែកឥដ្ឋគរជាគំនរធំមួយ ហើយសំណល់ដទៃខ្លះទៀត។