វត្តសំរោងរាជា, វត្តប្រាសាទរាជា

វត្តប្រាសាទរាជាសំរោងជាវត្តទេសចរណ៍ប្រចាំខេត្ត។ នៅទីតាំងនេះមានប្រាសាទបុរាណបែកបាក់ មានសំណល់ ហេដ្ឋារចនាសម្ព័ន្ធជាគូទឹកជុំវិញ ថ្វីត្បិតតែគេបានលុបផ្នែកខ្លះទៅហើយ។ ហេតុដូច្នេះហើយ បានជាមានពាក្យថា «ប្រាសាទ» ជាប់ក្នុងឈ្មោះវត្តនេះ។ វត្តត្រូវបានរៀបចំយ៉ាងល្អ និងមានវិហារដ៏ធំមួយដែលមានគំនូរស្រស់ស្អាតទាក់ទងជាមួយពុទ្ធប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងឃ្លាំងរបស់វត្តក៏មានរក្សាទុកវត្ថុបុរាណមួយចំនួនផងដែរ។

ទីតាំងនៅលើផែនទី