គ្រឹះប្រាសាទព្រះធាតុមៀន  

ប្រាសាទមួយក្នុងបរិវេណវត្តនេះត្រូវបានសង់សំណង់ថ្មីពីលើ រហូតបាត់រូបរាងដើមអស់ គឺជាប្រាសាទសម័យអង្គរមួយ ដែលសព្វថ្ងៃមិនមានរូបរាងពេញលេញនោះទេ។ ប្រាសាទស្ថិតនៅខាងត្បូង បឹងកំពិត ដែលលោកសឺដេសហៅថាបឹងព្រះបិត ក្នុងវត្តភូមិមៀន។ សព្វថ្ងៃមានបន្សល់នូវវត្ថុបុរាណមួយចំនួនដូចជា ថ្មបាយក្រៀម ផ្តែរ បល្ល័ង្គ បំណែកបដិមា ថ្មទ្រនាប់ជណ្តើរ និងសិលាចារឹកមួយផ្ទាំងលេខ K105 ដែលបានចារ រំលឹកដល់ព្រះរាជាមុនៗ។ សិលាចារឹកនេះចុះកាលបរិច្ឆេទនៅក្នុងឆ្នាំ ៩០៩ ស.ក.(គ.ស.៩៨៧) ក្នុងរាជព្រះបាទ ស្រីជយវរ្ម័នទី៥។

ទីតាំងនៅលើផែនទី