ទឹកជួរទូកយោង

ទឹកជួរទូកយោលជារមណីយដ្ឋានទេសចរណ៍ប្លែកមួយ ក្នុងចំណោមរមណីយដ្ឋានល្បីៗនៅ ខេត្តរតនគីរី។ ទីនេះជាមានទឹកទន្លេសេសានដែលហូរកាត់ ប្រកបដោយឆ្នេរខ្សាច់សម្រាប់ងូតទឹកកម្សាន្ត រួមនិងថ្មប៉ប្រះទឹកជាច្រើន។ តាមមាត់ច្រាំងទន្លមានផ្ទាំងថ្មប្រកបដោយរូបរាងជាច្រើន ដែលបង្កើតបានជារឿងនិទានរបស់អ្នកស្រុក។ រឿងនោះតំណាលថា កាលដើមឡើយមានបងប្អូនពីរនាក់រស់នៅប្រកបរបរនេសាទនៅតំបន់នេះ។ សម័យថ្ងៃមួយ បងប្អូនទាំងពីរចុះទូកនេសាទដូចសព្វដង ស្រាប់តែមានការទាស់សម្ដីគ្នា ប្រយុទ្ធគ្នាក្រឡាប់ទូកចាក់របស់ក្នុងទូកក្លាយជាថ្មនៅមាត់ច្រាំង ដូចជាដាវ ក្ដោងទូក ចានឆ្នាំងជាដើម។ នៅទីនេះ ភ្ញៀវទេសចរអាចធ្វើការសម្រាក គយគន់ទេសភា និងងូតទឹកលេងកម្សាន្ត។

ទីតាំងនៅលើផែនទី