ប្រាសាទគុកល្វាទេរ

ប្រាសាទនេះបែរមុខទៅទិសខាងកើតត្រង់ទៅរកទន្លេមេគង្គ សង់អំពីឥដ្ឋ មេទ្វារធ្វើអំពីថ្មថ្លើមអណ្តើក ផ្នែកខាងមុខមានសេសសល់យ៉សាងអំពីថ្មបាយក្រៀម។ ប្រាសាទនេះសាងសង់នៅស.វ.ទី៧ និងមានការជួសជុលបន្ថែមនៅសម័យអង្គរ។ ប្រាសាទមានផ្ទៃបាតរាងការ៉េ ទំហំ ៦ x ៦ម. ប្រមាណ ៩ម. គិតទាំងផ្នែកកប់ក្នុងដី។ ប្រាសាទត្រូវបានជួសជុលនាសម័យអង្គរហើយមានគ្រឿងសំណង់ខ្លះយកពីប្រាសាទចាស់។ នៅលើមេទ្វារខាងត្បូងច្រកចូលធ្លាប់មានសិលាចារឹកសតវត្សទី៧ ចុះលេខ K1042 នៅលើធ្នឹមទ្វារមានសេសសល់អក្សរចារឹកដែលចែកជា២ផ្នែកមានភាសាសំស្ក្រឹត និងភាសាខ្មែរ ផ្នែកភាសាខ្មែររៀបរាប់ពីព្រះនៅឯដងព្រះទឹក ដែលទំនងជាដងព្រែកមួយដែលនៅជាប់និងប្រាសាទសព្វថ្ងៃនេះត្រូវលុបបាត់។

ទីតាំងនៅលើផែនទី