ប្រាសាទចាន់

ប្រាសាទស្ថាបនាឡើងនាសតវត្សទី១១ នៃគ.ស ក្នុងរជ្ជកាលព្រះបាទសូរ្យវរម្ម័នទី១ ឧទ្ទិសថ្វាយសាសនាហិណ្ឌូស្ថិតក្នុងរចនាបទឃ្លាំង។ ប្រាសាទសង់ឡើងពីថ្មភក់មានលក្ខណៈប្រាសាទជារោងទងវែងៗចំនួនពីរ ស្របគ្នាពីលិចទៅកើត ប្រវែងប្រមាណ ២០ម៉ែត្រ។ រោងទងខាងជើង ត្រូវទ្រុឌទ្រោមអស់ ចំណែករោងខាងត្បូងមានចម្លាក់ដ៏ប្រណិតៗជាច្រើន ហើយមានមតិខ្លះសន្មតថាទីនេះជាសំណង់ហោត្រ័យទៀតផង។ ប្រាសាទមានជញ្ជាំងកម្ពស់៤ម៉ែត្រ ប្រកបដោយក្បូរក្បាច់វិចិត្រលើជញ្ជាំងនេះផងដែរ។ ប្រាសាទហាក់ពុំមានការថែរក្សាដិតដល់ទេ ព្រោះគូទឹកត្រូវបានលុបបំបាត់ ហើយទួលប្រាសាទមួយចំណែកបានក្លាយចម្ការដាំដំឡូងមី។

ទីតាំងនៅលើផែនទី