ប្រាសាទជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់លាតសន្ធឹងតាមទិសឦសាន-និរតី ចែកជាបីផ្នែក គឺផ្នែកខាងលិចមានបន្ទប់មួយរាងចតុកោណកែងបែរទៅលិចតាមច្រកទ្វារមួយ និងស៊ុមទ្វារមួយដែលពាសដោយសសរជើងទៀនស្ថិតនៅត្បូង។ ផ្នែកកណ្ដាលធំភ្ជាប់មកពីបន្ទប់ខាងលិច ដែលផ្នែក នេះមានបង្អួចបី ដែលមានសសរជើងទៀននៅតាមជញ្ជាំងខាងត្បូង។ នៅតាមជញ្ជាំងផ្នែកខាងលើមានចន្លោះ ស្លាបព្រិលសម្រាប់ឱ្យខ្យល់ចេញចូល។ មានយ៉មួយលយចេញពីសាលកណ្ដាលបែរមុខទៅកើតតាមទ្វារមួយ និងមានបង្អួចមួយដែលមានសសរជើងទៀននៅលើជញ្ជាំងខាងត្បូង។ នៅតាមជញ្ជាំងជើង លំអទៅដោយ បង្អួចបញ្ឆោតនិងអង្កែលុងដែលមានឆ្លាក់រូបទេវតាប្រហាក់ប្រហែលគ្នានឹងជញ្ជាំងខាងត្បូង។