ទឹកជ្រោះអូរស៊ីនលែរ

តំបន់ទឹកជ្រោះអូរស៊ីនលែរឬទឹកជ្រោះ៧ជាន់គ្របដណ្ដប់ដោយព្រៃត្បូងមរកតព័ទ្ធជុំវិញដោយភ្នំ។ ទឹកជ្រោះនេះលាក់ខ្លួនក្នុងព្រៃ ទើបតែពេលស្ថានភាពផ្លូវប្រសើរឡើង ទើបមានទេសចរជាច្រើនទៅដល់។ ដូចឈ្មោះទីពីររបស់វា ទឹកធ្លាក់មានដំណាក់ចំនួន៧ តាំងនៅកណ្ដាលព្រៃត្រូពិកដែលផ្នែកខ្លះនៃតំបន់នេះកម្រមានពន្លឺថ្ងៃចាំងចូលដល់។ តាមបណ្ដោយអូរនេះមានទឹកធ្លាក់ទី៤ គឺទឹកជ្រោះអូរស៊ីនលែរដែលទៅដល់ជាចំណុចកណ្ដាល ហើយក៏មានទឹកធ្លាក់នៅខាងក្រោមអូរចំនួន៣ទៀត។ ចំណែកទឹកធ្លាក់ពីរទៀតមានទីតាំងខាងលើអូរ ដែលត្រូវដើរឡើងតាមមាត់អូរប្រមាណ៣ម៉ោង។ ដំណាក់ទី៤នេះ មានទឹកធ្លាក់កម្ពស់ ៤ម៉ែត្រ និងមុខទឹក៣០ម៉ែត្រ។ នេះជាដំណាក់ដែលជាកន្លែងងាយស្រួលសម្រាប់ងូតនិងហែលទឹក ដែលមានល្បឿនហូរល្មមអំឡុងរដូវប្រាំង ចំណែកនៅរដូវវស្សា ទឹកហូរគួចខ្លាំងអាចបង្កគ្រោះថ្នាក់បាន។

ទីតាំងនៅលើផែនទី