ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

តំបន់អភិរក្សព្រៃសហគមន៍សង្ឃរុក្ខវ័ន្តគឺជាព្រៃចុងក្រោយនៅក្នុងខេត្តឧត្តរមានជ័យដែលមានផ្ទៃដីជាង៣ម៉ឺនហិកតា។ នៅឆ្នាំ២០១៨ តំបន់នេះបានក្លាយជាតំបន់ការពារដែនជម្រកសត្វព្រៃក្រោយមានការតស៊ូការពារតាំងពីឆ្នាំ២០០១ពីសំណាក់អតីតព្រះចៅអធិការវត្តប្រាសាទរាជាសំរោងដែលស្រឡាញ់ធម្មជាតិនិងជាអតីតមេគណខេត្ត។ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តត្រូវបានគររៀបចំកសាងហេដ្ឋានរចនាសម្ព័ន្ធ ឱ្យក្លាយជាតំបន់ទេសចរណ៍ចម្រុះមួយសម្រាប់ទេសចរ។ តំបន់នេះមានសក្ដានុពលច្រើនដូចជា កន្លែងមើលសត្វទន្សោង សត្វប្រើស តំបន់ច្រាប ប្រាសាទបុរាណ ភូមិបុរាណ ព្រៃកាបៅជាដើម។ បច្ចុប្បន្នព្រៃអភិរក្សនេះបានផ្តល់ផលដល់ប្រជាពលរដ្ឋដែលរស់នៅនិងអាស្រ័យផលពីអនុផលព្រៃឈើក្នុងតំបន់នេះចំនួន៩ភូមិស្មើនឹងជិត១០០គ្រួសារ។ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តសម្បូរទៅដោយដើមឈើធំៗគ្រប់ប្រភេទ។ ក្រៅពីនេះវាជាជម្រកសត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វធំៗនិងសត្វស្លាបផងដែរ។

ទីតាំងនៅលើផែនទី