សហគមន៍ទេសចរណ៍មេជ្រៃ

លើទឹកដីនៃខេត្តសៀមរាបការទស្សនាទេសភាពបឹងទន្លេសាប ហ្វូងសត្វ សម្រស់ព្រៃលិចទឹក ក៏អាចជ្រើសយកតំបន់ទេសចរណ៍ «មេជ្រៃ» ជាទីនៅជិតជាងគេតំបន់ព្រែកទាល់នៃខេត្តបាត់ដំបងធៀបនិងផែដទៃ។ តំបន់ទេសចរណ៍មួយនេះ មានប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹកដោយការប្រកបរបរនេសាទប្រមាណជា ៥០០នាក់ តែមិនមានជនជាតិវៀតណាមដូចតំបន់ដទៃនោះទេ។ តំបន់ទេសចរណ៍ធម្មជាតិ «មេជ្រៃ» មានដំណើរទស្សនកិច្ចតាមទូកម៉ាស៊ីន តាមដៃបឹងទន្លេសាប ទស្សនាភូមិបណ្ដែតទឹក ដែលមានភ្ជាប់ជាមួយនិងទ្រុងចិញ្ចឹមត្រីជាប់ៗគ្នា មានទ្រុងចិញ្ចឹមក្រពើ និងទស្សនាសត្វស្លាបជាច្រើនប្រភេទ។

ទីតាំងនៅលើផែនទី