ទឹកជួរតាតតៃ

តាតតៃជាឈ្មោះទឹកជួរមានភាពស្រស់ស្អាតនិងមានទឹកហូរខ្លាំង។ ទឹកជួរតាមបណ្ដោយទន្លេស្រែពកនេះទាក់ទាញទេសចរខ្លាំងនៅដើមរដូវកាលចាប់ពីខែកុម្ភៈដល់ខែមេសា។ អំឡុងពេលនេះវាជាតំបន់ដែលដែលស្រស់ស្អាតបំផុតសម្រាប់ការមុជ និងហែលទឹកក្នុងល្អាងទូលាយ ដែលមានទឹកថ្លាហូរតាមចន្លោះថ្មតូចធំនៅក្នុងទន្លេ។ ភ្ញៀវដែលចូលចិត្តការស្ទួចត្រីអាចកម្សាន្តតាមបណ្ដោយទន្លេនោះនៅកន្លែងស្ងប់ស្ងាត់មួយចំនួន។ អំឡុងរដូវចូលឆ្នាំ ទីនេះជាទិសដៅទេសចរណ៍ប្រសើរបំផុតព្រោះមានមនុស្សមកលេងច្រើន។ អ្នកស្រុកនៅមាត់ទន្លេស្រែពកនេះមានជនជាតិឡាវនិងខ្មែរ ដែលចេះនិយាយភាសាទាំងពីរ រួមនិងជនជាតិភាគតិចផងដែរ។

ទីតាំងនៅលើផែនទី