ឆ្នេរខ្សាច់សេកុង

រមណីយដ្ឋានកោះខ្សាច់សេកុង ដែលផុសនៅកណ្ដាលទន្លេសេកុងមានសភាពដូចរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននៅខេត្តកំពង់ចាមដែរ។ រមណីយដ្ឋាននេះបើកទទួលភ្ញៀវតែនៅរដូវទឹកសម្រកអំឡុងពិធីបុណ្យចូលឆ្នាំ។ ភ្ញៀវទេសចរដ៏ច្រើនលើសលប់ បានសម្រុកមកកម្សាន្តនៅរមណីយដ្ឋាននេះ ដែលស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត។ កោះខ្សាច់នោះមានទំហំប្រហែល ៤ហិកតា អមដោយទឹកទន្លេព័ទ្ធជុំវិញថ្លាឈ្វេង និងមានកន្លែងអង្គុយជាង ១០០ រោង តម្រៀបគ្នា។

ទីតាំងនៅលើផែនទី