តំបន់ទេសចរណ៍ដែលមិនសូវមានភ្ញៀវទេសចរទៅដល់ គឺរមណីយដ្ឋានបឹងយក្សអោម-យក្សការ៉ា។ បឹងយក្សអោម យក្សការ៉ា គឺជាបឹងភ្លោះមួយគូដែលកើតឡើងពីបន្ទុះភ្នំភ្លើង ដូចជាបឹងយក្សឡោម យក្សម៉ាយនិងបឹងលំកុដដែរ។ បើពិនិត្យ តាមរូបភាពពីផ្កាយរណបបឹងទាំងពីរនេះមានរាងដូចប្រឡង់ភ្នែកមួយគូ ហើយបឹងមានជម្រៅជ្រៅហើយមិនដែលរីងស្ងួតទេ។ បឹងយក្សអោមយក្សការ៉ា ជាប្រភេទរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលទាក់ទាញចិត្តទេសចរដោយភាពស្រស់ស្អាតនៃធម្មជាតិ តែមិនទាន់បានអភិវឌ្ឍជារមណីយដ្ឋានពេញលេញនោះទេ ពោលគឺមិនទាន់មានសេវាម្ហូបអាហារ ស្នាក់នៅ ឬផ្លូវចូលងាយស្រួលនោះទេ។