ប្រាសាទធ្នង់, ប្រាសាទវត្តក្រឡាញ់

ប្រាសាទធ្នង់កសាងនៅចុងសតវត្សរ៍ទី១០ រចនាបថឃ្លាំងបន្ទាយស្រី ស្ថិតក្នុងវត្តក្រឡាញ់នៃស្រុកអង្គរជុំ ប៉ុន្តែបានដួលបាក់អស់មួយភាគធំ។ ប្រាសាទត្រូវបានសង់ព្រះវិហារត្រួតពីលើឃើញឃើញនៅសល់ប្រាង្គតែមួយ ប៉ុន្តែសំណល់កំពូលប្រាង្គមានដល់ទៅបី។ នៅក្នុងទីវត្តនេះក៏នៅមានសល់វត្ថុបុរាណក្រាស់ក្រែលដែរ។

ទីតាំងនៅលើផែនទី