ស្តូបវត្តអង្គសិរីសួស្ដី

មន្ទីរបូជនីយដ្ឋាននៅវត្តអង្គសេរីសួស្ដី ធ្លាប់បានដាក់តម្កល់អដ្ឋិធាតុយ៉ាងច្រើន ដែលត្រូវបានគាស់ចេញពីទីតាំងសម្លាប់នៅជ្រលងត្រើង ដែលស្ថិតនៅតាមដងផ្លូវពីព្រែកព្នៅទៅកាន់ភ្នំ ប្រសិទ្ធិត្រៃត្រឹង្គ។ ប៉ុន្តែសព្វថ្ងៃនេះ យើងឃើញនៅសល់តិចតួចបំផុត។ សាក្សីជាច្រើនដែលជាអ្នកធ្លាប់ចូល រួមគាស់រណ្ដៅសាកសពនៅប្រឡាយតាប៉ិ និងនៅជ្រលងត្រើយដោយផ្ទាល់ និងជាអ្នកដែលជញ្ជូនឆ្អឹងសាកសពតាមរទេះមកដាក់នៅក្នុងបូជនីយដ្ឋានវត្តអង្គសេរីសួស្ដី។ គោលបំណងនៃការគាស់រណ្ដៅសាកសព របស់ពួកគាត់ គឺដើម្បីរកមាស និងវត្ថុមានតម្លៃផេ្សងទៀតចេញពីរាងកាយសាកសព។ សាក្សីម្នាក់ទទួលស្គាល់ថា គាត់ជាអ្នកចុះទៅស្រង់ឆ្អឹងចេញពីលូទឹកនៃជ្រលងត្រើងដើម្បីរក មាស ហើយប្រាប់ថា «ឪពុកខ្ញុំស្រង់បានប្រហែល៥០លលាដ៏ក្បាលប៉ុណ្ណោះពីក្នុងជ្រលងនេះ នឹងនៅមានច្រើនទៀតដែលមិនបានស្រង់»។ ការគាស់រណ្ដៅសាកសពទាំងពីរកន្លែងនេះ គឺធ្វើឡើងនៅក្នុងឆ្នាំ១៩៨៣។ អដ្ឋិធាតុទាំងអស់ត្រូវនាំយកទៅដាក់នៅវត្តអង្គសេរីសួស្ដី។ សាក្សីម្នាក់ទៀត បានចូលរួមដឹកឆ្អឹង តាមរទេះក្របីមកដាក់នៅវត្តអង្គសេរីសួស្ដីដែរ ដែលគាត់ដឹកតែមួយរទេះទេ ហើយរទេះរបស់គាត់ផ្ទុកបានត្រឹមតែ១៥០ទៅ២០០លលាដ៏ក្បាលប៉ុណ្ណោះ។

ទីតាំងនៅលើផែនទី