បឹងយក្សម៉ាយ

បឹងយក្សម៉ាយឬហៅបឹងយក្សមេម៉ាយជាបឹងដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាលទ្ធផលបន្ទុះភ្នំភ្លើងទាំងអស់។ បឹងមានសម្រស់ស្រស់ស្អាតមិនចាញ់បឹងយក្សឡោមឡើយ។ ការធ្វើដំណើរទៅកាន់បឹងនេះនៅរដូវវស្សាអាចមានការលំបាកខ្លាំងឬត្រូវកាត់ផ្តាច់បណ្ដោះអាសន្នដោយទឹកជន់លិចផ្លូវ។ ការធ្វើដំណើរទៅកាន់បឹងយក្សម៉ាយនៅរដូវប្រាំងអាចប្រព្រឹត្តទៅបានប៉ុន្តែជាផ្លូវលំមួយកំណាត់និងផ្លូវព្រៃមួយកំណាត់។ បឹងយក្សម៉ាយជាទីតាំងមួយដែលមនុស្សតិចណាស់ធ្លាប់បានឃើញនិងបានស្គាល់។

ទីតាំងនៅលើផែនទី