ប្រាសាទតុបខាងលិចកាលដើមឡើយមានតួប្រាង្គទោលតែឯងសង់នៅលើខឿនខ្ពស់ប៉ុណ្ណោះ នាសតវត្សរ៍ទី១០ ប៉ុន្តែមានការកែបន្ថែមបន្ថយដែលធ្វើឡើងចាប់ពីសតវត្សរ៍ទី១៣ដល់ សតវត្សរ៍ទី១៧ ដូចជាតួប្រាង្គពីរទៀតឱ្យរត់ជួរជាមួយតួប្រាង្គទោល(ឥឡូវក្លាយជាតួប្រាង្គកណ្ដាល)។ ប្រាសាទនេះ ធ្វើអំពីថ្មភក់បែរមុខទៅខាងកើតលម្ ដោយសសរពេជ្រនិងផ្ដែទ្វារខាងត្បូងធ្វើអំពីថ្មភក់ក្រហម មានក្បាច់ដូចនៅបន្ទាយស្រី។ ប្រាសាទនេះសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា តែក្រោយមកនៅសម័យកណ្ដាលបគឺសម្រាប់ពុទ្ធសាសនាវិញ ដោយបន្សល់ស្លាកស្នាមខ្លះៗ។ គេឃើញផ្ទាំងចម្លាក់ព្រះពុទ្ធទ្រង់ឈរខ្លះដែលរលំដួលពីទ្វារ បញ្ឆោតនៃប្រាង្គខាងជើង។ នៅសម័យកណ្ដាល គេបានសាងខឿនទ្រវែងមួយតពីខឿនចាស់មកខាងកើត។