សហគមន៍ទេសចរណ៍អណ្តូងឫស្សីទទួលបានចំណូលពីការលក់ផលិតផលទេសចរណ៍ និងការផ្ដល់សេវាកម្មផ្សេងៗទៀត។ ទីនេះជាតំបន់ដែលប្រជាពលរដ្ឋមានមុខរបរប្រពៃណីតាំងពីបរមបុរាណមកផ្នែកស្មូនឆ្នាំងដែលវត្ថុធាតុដើមគឺដីឥដ្ឋនៃភ្នំក្រាំងមាសជាប់ភូមិនោះហើយ។ ក្រៅពីរបរខាងលើក៏មានរបរបន្ទាប់បន្សំដទៃទៀត ដូចជាឡើងត្នោត តម្បាញជាដើម។ ទេសចរបរទេសច្រើនទិញវត្ថុសិល្បៈផលិតពីដីឥដ្ឋ ជាពិសេសនៅភូមិនេះ មានឡដុតមួយជាជំនួយជប៉ុន ដែលបង្រៀនពីការដុតភាជន៍ឱ្យមានស្រទាប់រលោង។