ប្រាសាទសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១បន្តដល់ព្រះបាទជ័យវរ្ម័នទី៧ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទមានប្រាង្គមួយធ្វើពីថ្មភក់និងថ្មបាយក្រៀម បែរមុខទៅតាមជ្រុងទាំងបួន តាមយ៉ធ្វើពីថ្មភក់ និងបង្អួចបញ្ឆោត។ នៅតាមជ្រុងកែងរបស់ប្រាង្គមានចំលាក់រូបដំរីនៅពីលើគ្រុឌ។ ហោត្រៃពីរ ដែលមួយធ្វើពីថ្មភក់ស្ថិតនៅខាងត្បូង និងមួយទៀតធ្វើពីថ្មបាយក្រៀមស្ថិតនៅខាងជើង។ ហោត្រៃទាំងពីរក៏មានយ៉ធ្វើពីថ្មភក់ និងលំអដោយបង្អួចបញ្ឆោតតាមជញ្ជាំងសងខាង។ ប្រាសាទហ៊ុមដោយកំពែងមួយធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារពីរធ្វើពីថ្មភក់និងថ្មបាយក្រៀម នៅទិសខាងកើតនិងខាងលិច។