ប្រាសាទភ្នំតាម៉ៅកសាងនៅក្នុងសតវត្សរ៍ទី ១១ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទសង់អំពីឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះ ប្រាសាទបាក់បែកស្ទើរតែពុំអាចធ្វើការកត់សម្គាល់បាន។ ប្រាសាទស្ថិតនៅកំពូលភ្នំតាម៉ៅ ដែល មាន កំពស់ ៣០ ម. ជិតព្រះវិហារវត្តភ្នំតាម៉ៅ។ ពីអតីតកាល តីនេះ មានប្រាង្គ២ តែប្រាង្គមួយតែខូចខាតអស់ បន្សល់ទុកផ្តែរមួយមានចម្លាក់រូបព្រះវិស្ណុផ្ទុំលើនាគ។ ប្រាង្គមួយទៀតមានរាង៤ជ្រុង ប្រវែងជ្រុងនីមួយៗ ៧ ម. បែមុខទៅទិសខាងជើងមានស៊ុមទ្វារធ្វើអំពីថ្មភក់ និងសសរពេជ្រប្រាំបីជ្រុងមានទ្វារបញ្ឆោត៣ និងផ្តែរមួយស្ថិតនៅផ្នែកខាងក្រៅប្រាសាទរៀបរាប់ពីរឿងកូរសមុទ្រទឹកដោះ។ ប្រាសាទស្ថិតក្នុងរចនាបថ បាពួន និងឃ្លាំង។