វត្តសារាវ័នតេជោ

វត្តសារាវ័នតេជោ សព្វថៃ្ងនេះកាលពីដំបូងឡើយគឺជាទីព្រៃលិចទឹកមួយឈ្មោះថា "បឹងរាំង" មានទួលមួយដែលមានដើមរាំងភ្នំ និងដើមរាំងទឹកដុះមីរដេរដាសទ្រប់ទ្រុល។ នៅសម័យលោកយាយពេញ គេនិយម មគធៈភាសា និងសំស្រឹ្កត ហេតុដូចេ្នះហើយទើបគេ ហៅទីទួលនោះជាភាសាបាលីថា ទួលសាលវ័ន។ ក្រោយមកនាឆ្នាំ ១៤២២ ទើបទីនេះកកើតជាវត្ត ហើយបន្ថែមនាម ឧកញ៉ាតេជោ ស្រី ជាចៅហ្វាយខេត្ត សំរោងទង ដែលបានកេណ្ឌប្រជានុរាស្រ្តឲ្យមកជីកយកអាចម៍ដីតាមទីវាលទំនាប ក្លាយជាបឹង ឈ្មោះថា«បឹងឧកញ៉ាតេជោ»។ ព្រះវិហាររបស់ទីអារាម"សារាវ័នតេជោ"ត្រូវបានកសាងឡើងនៅឆ្នាំ១៨៩២ ហើយបាន ធ្វើការជួសជុលធំម្តង កាលពីអំឡុងឆ្នាំ១៩៥២ ក៏ប៉ុនែ្តនៅរក្សារចនាប័ទដើមទាំងអស់គ្មានការផ្លាស់ប្តូរ នោះទេ។

ទីតាំងនៅលើផែនទី