ប្រាសាទបាយ័ន

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានតួប្រាង្គនីមួយៗ មានមុខបួនចំនួន ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឱ្យខេត្តក្រុងខ្មែរ ទាំង៥៤នៅសម័យកាលនោះ។ អ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង៤នោះតំណាងឱ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀតគិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីន់ជា ដែលជាន់ទី១ និងទី២ មានថែវដែលមានចម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្ដាលមាន១៦ និងស្ថិតនៅជាន់ទី៣មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្ដើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុងនិងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែង ប្រដាល់ ជល់មាន់។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ចម្បាំង និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ ស្ថិតនៅក្នុងឥរិយាបថសមាធិ នៅបាតអណ្ដូង ដែលស្ថិតនៅចំកណ្ដាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២។

ទីតាំងនៅលើផែនទី