ប្រាសាទព្រះលានស្ដេចគំលង់

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ព្រះលានស្ដេចគំលង់ មានគ្រឹះប្រវែង ២៥ម៉ែត្រ និង មានកម្ពស់ ៦ម៉ែត្រ។ ឈ្មោះនៃព្រះលាននេះ គឺយោងទៅតាមរូបសំណាកមួយនៅលើរានហាលនៃព្រះលាន។ រូបសំណាកនោះអង្គុយលុតជង្គង់ ហើយមានអ្នកខ្លះយល់ថា ព្រះបាទជ័យវ័រ្មនទី៧ កើតឃ្លង់ ទើបបានជាព្រះអង្គសាងសង់មន្ទីរពេទ្យជាច្រើន។ ប្រវត្តិវិទូមួយចំនួនទៀតគិតថា រូបនោះតំណាងឱ្យគូបេរាដែលជាព្រះទ្រព្យឬព្រះបាទយសោវ័រ្មនទី១ ដែលជាអ្នកកើតឃ្លង់។ មានគំនិតផ្សេងទៀត ដែលផ្នែកលើសិលាចារឹកនៅលើរូបនៅសតវត្សរ៍ទី១៤ឬ១៥ ថា រូបនោះជារូបយមរាជ ដែលជាអ្នកកាន់ច្បាប់កាត់ទោសនៅឋាននរក។ សរុបសេចក្ដីមក ឈ្មោះថាស្ដេចគំលង់នេះ តាមអ្នកស្រុកហៅថា ស្ដេចឃ្លង់ ដោយសាររូបនេះមានសភាពប្រឡាក់ច្រើនព្រោះនៅកណ្ដាលវាល ដែលមើលទៅដូចជា មនុស្សកើតឃ្លង់។

ទីតាំងនៅលើផែនទី