ប្រាសាទវិហារចន្ទ

រមណីដ្ឋានប្រវត្តិសាស្ត្រនេះជាសំណង់បុរាណ ព្រមទាំងជាកន្លែងគោរពបូជាមួយដ៏ល្បីនៅក្នុងខេត្តព្រៃវែង។ ប្រាសាទជាកន្លែងទេសចរណ៍ល្អបំផុតនៅក្នុងខេត្តព្រៃវែងនេះ ដោយនៅទីនោះ មានការគោរពបូជាបែបជំនឿអរូបីដែលត្រូវបានគេទៅទស្សនាជាញឹកញាប់។ ប្រាសាទនៃសម័យបុរេអង្គរ ហើយនៅសម័យអង្គរត្រូវបានសាងសង់បន្ថែម ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងក្រោយមកបានកែប្រែជាសំណង់ព្រះពុទ្ធសាសនាវិញ។ ទីនេះជាប្រភពសិលាចារឹកលេខK58,K59។ ទីនេះជាប្រភពសិលាចារឹកលេខ K58 ចារឹកនៅស.វ.ទី១០និងសិលាចារឹកលេខK59 ចារឹកនៅក្នុងឆ្នាំ ១៨៧៧។ លោកសឺដេសធ្លាប់សន្និដ្ឋានថា ជារាជធានីរបស់ណន ឈ្មោះវ្យាធបុរ ប៉ុន្តែក្រោយមកអ្នកស្រាវជ្រាវផ្សេងៗយល់ថានៅអង្គរបុរីវិញ។

ទីតាំងនៅលើផែនទី