ប្រាសាទនេះត្រូវបានកសាងក្នុងសតវត្សរ៍ទី១១ ឧទ្ទិសថ្វាយព្រះសិវៈ។ ប្រាសាទបន្ទាយដីឬភ្នំដី២ ស្ថិតនៅចន្លោះភ្នំគូលែននិងភ្នំក្បាលស្ពាន ជាប្រាសាទលើចង្កេះភ្នំ មានរាងបួនជ្រុងស្មើ។ ប្រាសាទកណ្ដាលព្រៃនេះបែរមុខទៅទិសខាងកើត ធ្វើពីឥដ្ឋ ហើយមានស៊ុមទ្វារធ្វើពីថ្មភក់ មានសសរពេជ្ររាង៨ជ្រុង ហើយមានកំពែងឥដ្ឋព័ទ្ធជុំវិញ។ ប្រាសាទនេះ បាក់បែករេចរិលអស់តែនៅអាចសម្គាល់បានថាមានទ្វារបញ្ឆោត នៅមុខ៣ផ្សេងទៀត។ ប្រាសាទនេះសង់លើខឿនមួយធ្វើពីថ្មភក់ និងមានសិលាចាវិក ១២បន្ទាត់ចារលើមេទ្វារខាងត្បូង និង៨បន្ទាត់ខាងលើមេទ្វារខាងជើង(សិលាចាកលេខ K.៤៥៧)។