ពើងមហាឥសី

តាមន័យនៃពាក្យគឺជាកន្លែងសម្រាប់ឥសី តាបស ធ្វើសមាធិ តាំងសីល។ បើយោងតាមការស្រាវជ្រាវនាពេលបច្ចុប្បន្ន នៅទីតាំងមានបន្សល់ទុកនូវរូបចម្លាក់បែបព្រហ្មញ្ញសាសនា ឆ្លាក់លើថ្មភ្នំធម្មជាតិនិងនៅតាមមាត់ទឹកស្រះខាងមុខរូងថ្ម។ ចម្លាក់ទាំងនេះជាស្នាដៃសិល្បៈចន្លោះសតវត្សរ៍ទី៩ដល់ទី១១ ដែលមានដូចជា រូបព្រះវិស្ណុគង់លើនាគអនន្តៈ ព្រះសិវៈគង់លើគោនន្ទិ អវតាព្រះវិស្ណុជាមនុស្សតឿ ឥសី និងរូបសត្វដទៃទៀតមាន ដំរី គ្រុឌ អណ្តើក ខ្លា ក្រពើ ជាដើម។

ទីតាំងនៅលើផែនទី