រមណីដ្ឋានអូរឫស្សីកណ្ដាល ជាតំបន់អភិរក្សមានដីនិងព្រៃឈើ ទំហំជាង៥០០០ហិកតា តាមបណ្ដោយទឹកធ្លាក់។ ទីនេះច្រើនមានភ្ញៀវនៅចុងសប្ដាហ៍ ប៉ុន្តែនៅថ្ងៃបុណ្យទានវិញមានភ្ញៀវរហូតដល់ពាន់នាក់មកលេងទីនេះ។ អូរឫស្សីកណ្ដាលជាមរណីដ្ឋានអេកូទេសចរណ៍ ប្រកបដោយទឹកហូរខួបប្រាំងវស្សា ព្រៃព្រឹក្សាម្លប់ត្រឈៃ។ ទីនោះត្រូវបានអភិវឌ្ឍន៍ដោយសហគមន៍ ដូចនេះពេលមានពិធីបុណ្យទានឬថ្ងៃសម្រាកក៏មានសេវាលក់ម្ហូបអាហារ និងតូបសម្រាកផងដែរ។