ប្រាសាទស្ថិតនៅចម្រាក់ភ្នំហប់ឬភ្នំកំណប់ដែននៅចន្លោះគូលែននិងភ្នំក្បាលស្ពាន។ នៅទីនោះមានប្រជុំទៅដោយ ពើងថ្មតូចធំ ជម្រាលទាបខ្ពស់ និងដើមឈើតូចធំ។ ក្រៅពីនេះក្រៅពីវត្តភ្នំកំណប់ក៏មានទីកន្លែងសក្ការបូជាដទៃទៀតដូចជា អន្លង់អណ្ដើក, ស្ថានក្រពើស, ស្ថានព្រះធរណី, អន្លង់ទឹកស័ក្ដិសិទ្ធិ, អន្លង់នាគ ជាដើម។ ប្រាសាទភ្នំហប់មានប្រាង្គមួយធ្វើពីឥដ្ឋ បែរមុខទៅកើតសង់លើលានមួយធ្វើពីថ្មភក់ មានជណ្តើរនៅខាងកើត និងមានជញ្ជាំងកំពែងធ្វើពីឥដ្ឋ បែរមុខទៅកើត។ នៅប្រាសាទនេះមានសិលាចារឹក១២បន្ទាត់លេខ K.៤៥៧ ចារលើមេទ្វារខាងត្បូង និង៨ បន្ទាត់ចារលើមេទ្វារខាងជើង។