ប្រាសាទគោកពោធិ៍

ប្រាសាទបានចាប់ផ្តើមស្ថាបនានៅដើមសតវត្សរ៍ទី៩បន្តដល់សតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គបួនធ្វើពីឥដ្ឋសង់លើលានបួនជ្រុងទំហំ ៧០x៥០ម៉ែត្រ។ ប្រាង្គបីរត់ជួរលិចកើត ហើយប្រាង្គមួយទៀតស្ថិតនៅខាងជើង មានស៊ុមទ្វារពីថ្មភក់និងមានសសរពេជ្ររាងមូល។ ប្រាង្គខាងកើតមានសសរពេជ្ររាងប្រាំបីជ្រុង។ ប្រាសាទមានមណ្ឌបតពីប្រាង្គកណ្ដាល នៅជ្រុងខាងត្បូងមានទ្វារបញ្ឆោតធ្វើពីថ្មភក់និងមានគូទឹកតាមផ្លូវចូលខាងជើង។ ប្រាសាទនេះមានឈ្មោះដើមថា ស្វេតទ្វីប ជាភាសាបាលីឬសំស្រ្តឹត ដែលមានន័យថា ទ្វីបពណ៌ស។

ទីតាំងនៅលើផែនទី