ទឹកធ្លាក់ជ្រៃធំ

ទឹកហូរកាត់ថ្នល់ធ្លាក់ចំណោតកម្ពស់ជាង ១៥ ម៉ែត្របង្កើតជាសូរសំឡេងសន្ធឹកបាចសាចទឹកស្រោចស្រពរុក្ខជាតិ តូចធំដុះជុំជិត បានក្លាយជារមណីយដ្ឋានទេសចរណ៍ដែលមានការចុះបញ្ជីដោយក្រសួងទេសចរណ៍។ រមណីយដ្ឋាននេះ មានឈ្មោះស្របតាមដើមជ្រៃដ៏ធំដុះប្របខ្សែទឹកនោះ។ ក្នុងចំណោមទឹកធ្លាក់ជាច្រើនក្នុងខេត្តនេះ ទឹកធ្លាក់ជ្រៃធំ ដែលនៅក្នុងរដូវក្ដៅ ទឹកធ្លាក់នេះមានកម្ពស់ ១៥ ម៉ែត្រ និងមានវិជ្ឈមាត្រ ២ម៉ែត្រ។ ចំណែកក្នុង រដូវវស្សា វាមានកម្ពស់១៣ម៉ែត្រ និងវិជ្ឈមាត្រ ៨ម៉ែត្រ។ ទឹកធ្លាក់ ជ្រៃធំ ព័ទ្ធជុំវិញទៅដោយដើមឈើធំៗ នឹងមានជណ្ដើរចុះទៅកាន់បាតជ្រោះផងដែរ ថ្វីត្បិតតែទីតាំងខាងក្រោមតូចចង្អៀតបន្តិច។

ទីតាំងនៅលើផែនទី