ប្រាសាទផ្ទី

ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ប្រាសាទស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបឹងមាលា។ ប្រាសាទជាលានរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម។ ជ្រុងនីមួយៗប្រវែង១០ម៉ែត្រ និងកម្ពស់ប្រមាណ០,៨ម៉ែត្រ។ លាននេះ ទ្របល្ល័ង្ករាង៨ជ្រុងនិងព្រះពុទ្ធរូបប្រក់នាគសរុបទាំងខឿនមានកម្ពស់៦,៥ម៉ែត្រ ធ្វើអំពីថ្មភក់។ ប្រាសាទផ្ទីត្រូវបានជុសជុលដោយអាជ្ញាធរជាតិអប្សរា នៅឆ្នាំ២០២១។

ទីតាំងនៅលើផែនទី