ទឹកជ្រោះភ្នំគូលែន

ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ មានកម្ពស់ជិត ៥០០ម៉ែត្រ គឺជាភ្នំមួយដ៏ធំល្មមប្រកបដោយ សិលាលាយឡំនឹង ព្រៃស៊ុបទ្រុប។ ភ្លៀងដែលធ្លាក់នៅទីនោះបានផុសចេញជាប្រភពទឹកហូរធ្លាក់ចុះមកបំពេញស្ទឹងសៀមរាប បង្កើតបានជាទឹកជ្រោះដ៏ស្រស់ស្អាត។ តាំងពីបុរាណមកគេមានជំនឿថា ទឹកជ្រោះភ្នំគូលែននេះជាទឹកបង្កើតលោក ហើយបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។ ទេសចរអាចសម្រាកបរិភោគអាហារ និងអង្គុយជជែកគ្នាលេងក្រោមម្លប់ឈើលើផ្ទាំងថ្ម និងងូតទឹកជ្រោះ។ ទឹកជ្រោះនៅទីនេះដែលមាន៣ដំណាក់ ប៉ុន្តែទេសចរចូលចិត្តលេង នៅដំណាក់ទី២ ព្រោះនៅដំណាក់ទី១ទឹកធ្លាក់មិនសូវខ្ពស់ ចំណែកដំណាក់ទី៣ទឹកធ្លាក់មានកម្ពស់ខ្ពស់ ហើយមានជណ្ដើរចុះចោត។

ទីតាំងនៅលើផែនទី