គ្រឹះប្រាសាទស្រះត្រប់

ប្រាសាទមួយនៅជិតមាត់ស្រះត្រប់ ដែលជាឈ្មោះភូមិនៅទីនោះ។ ប្រាសាទធ្វើពីឥដ្ឋដែលបាក់បែកអស់នេះ មានប្រាង្គបីរត់ជួរជើងត្បូង បែរទៅកើតមានស៊ុមទ្វារជាថ្មភក់។ ប្រាសាទមានកំពែងថ្មបាយក្រៀម កសិន្ធុ និងផ្លូវចូលពីខាងកើត។ គេរកឃើញសំណល់មេទ្វារ ផ្ដែរនិងសសរពេជ្ររលំនៅទីនោះ ដែលអាចសន្មតបានថាប្រាសាទសង់ក្នុងអំឡុង សតវត្សទី១០។ ផ្លូវភូមិបានសង់ឡើងកាត់ចន្លោះប្រាសាទនឹងស្រះបុរាណ មានទំហំ ៤០ x ៧០ ម. ប្រកបដោយគែមស្រះជាថ្មបាយក្រៀម ហើយបច្ចុប្បន្នស្រះនេះមានជម្រៅប្រមាណ ៣ ម.។

ទីតាំងនៅលើផែនទី