ឆ្នេរចាំយាម

ឆ្នេរចាំយាមជារមណីយដ្ឋានឆ្នេរខ្សាច់ធម្មជាតិនៅជិតព្រំដែនកម្ពុជា-ថៃជាងគេ។ ទេសចរអាចសម្រាកលំហែនៅទីនោះដែលមានឆ្នេរខ្សាច់ស្រស់ស្អាតគួរជាទីពេញចិត្ត។ ឆ្នេរនេះត្រូវបានធ្វើការអភិវឌ្ឍន៍តាំងពីឆ្នាំ ១៩៩៧មក រួមជាមួយការអភិវឌ្ឈន៍ផ្លូវថ្នល់និងសួនឧទ្យាននានា។ ឆ្នេរនេះមានខ្សាច់ស ទេសភាពស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ស្ថិតនៅចំពីក្រោយសណ្ឋាគារកោះកុងរីសត ហើយលាតសន្ធឹងពីព្រំដែនប្រទេសថៃទៅទល់ឆ្នេរប៉ាក់ខ្លង។

ទីតាំងនៅលើផែនទី