ប្រាសាទត្រពាំងផុង

ស្ថិតក្នុងក្រុមប្រាសាទរលួស ប្រាសាទត្រពាំងផុងត្រូវបានសង់ឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី៩។ ប្រាសាទមានប្រាង្គកណ្ដាល រាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្ម និងមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាង្គមួយចំនួនទៀតនៅអមសងខាងនាជ្រុងអាគ្នេយ៍និងឦសាន ព្រមទាំងប្រាង្គតូចមួយផ្សេងនៅជ្រុងពាយ័ព្យ។ ប្រាសាទមានរចនាបថ គូលែន ដែលជាតំណពីរចនាបថ កំពង់ព្រះមក តែមានទេពកោសល្យខ្ពស់ជាង តាមរយៈក្បាច់រចនាផ្តែរ, សរសរពេជ្រ, ទ្វារបញ្ឆោតជ្រុងខាងត្បូងជាដើម។

ទីតាំងនៅលើផែនទី