ភ្នំស្អាង

ភ្នំស្អាងគឺកន្លែងកម្សាន្តបែបវប្បធម៌ និងធម្មជាតិមួយ ដែលមានវត្តមួយបានសាងសង់នៅលើកំពូលភ្នំ ដែលពីលើនោះយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតដែលនៅព័ទ្ធជុំវិញ។ ភ្នំស្អាង មិនមានដើមឈើច្រើន ដូចភ្នំធន្តមន្តទេ ប៉ុន្តែនៅជុំវិញវត្តមានបឹងដ៏ធំមួយសម្បូរទៅដោយត្រី ផ្ការំចង់ និងព្រលិត ហើយក្រៅពីជិះទូក អ្នកទេសចរ អាចរីករាយជាមួយនឹងការស្ទូចត្រីបានថែមទៀតផង។ ក្នុងរដូវវស្សា ភ្នំស្អាងហាក់ដូចជាកោះមួយព័ទ្ធជុំវិញដោយទឹកដ៏ធំ ដូច្នោះដែរ។ វត្តនេះក៏មានសំណល់វត្ថុបុរាណមួយចំនួន ដូចជាទេវរូបស្រី ទេវរូបប្រុសបាក់ព្រះហស្ថ និងបំណែកសសរស្ដម្ភ ជាដើម។ ភ្ញៀវអាចឡើងលេងលើភ្នំដែលមានកម្ពស់ទាប ហើយពេលចុះមកវិញអាចជ្រើសរើសតូបអង្គុយសម្រាកនិងបញ្ជាទិញម្ហូបអាហារបែបស្រុកស្រែបាន។

ទីតាំងនៅលើផែនទី