ទីវត្តបុរាណមួយដែលមានព្រះវិហារសង់លើខឿនថ្មបាយក្រៀមនៃប្រាសាទចាស់ និងមានចេតិយ៦សង់ពីឥដ្ឋ។ នៅពេលសព្វថ្ងៃ នេះ គេបានសង់វិហារថ្មី តែនៅមានសល់ចេតិយពីរមួយនៅល្អ មួយទៀតបែកបាក់ តែអាចយល់ទម្រង់បាន។ នៅក្នុងព្រះវិហារមានតម្កល់សិលាចារិក k112។ ទីតាំងនេះមានទាក់ទងនឹងព្រះរាជាដែលសោយរាជ្យនៅទួលបាសាន ហើយជាទីទួលដែលអាចសង់ចេតិយដាក់អដ្ឋិធាតុ ព្រោះនៅទួលបាសានមានទឹកជំនន់ទន្លេមេគង្គលិចជារៀងរាល់ឆ្នាំ ទើបត្រូវយកអដ្ឋិធាតុមកបញ្ចុះនៅទីនេះ។ តាមរយៈអាយុកាលនេះចេតិយគួរត្រូវបានសាងសង់នៅរវាងចុងសតវត្សទី១៦ និងដើមសតវត្សទី១៧។