ជំរំវាលចម្បាំងខេមសាយ

តំបន់ទេសចរធម្មជាតិបែបដំណើរផ្សងព្រេងមួយកន្លែងមានឈ្មោះ «វាលចម្បាំងខេមសាយ» ជាទីសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងស្វែងរកបទពិសោធថ្មីៗ ជាមួយពិភពធម្មជាតិមានពណ៌ខៀវស្រងាត់។ កន្លែងកម្សាន្តនេះអាចឱ្យទេសចរធ្វើដំណើរដោយម៉ូតូកង់បួនពីភ្នំមួយទៅភ្នំមួយទៀត គយគន់ទេសភាពព្រៃព្រឹក្សាយ៉ាងសប្បាយរីករាយ។ បន្ថែមលើសពីនេះ គេអាចជ្រើសគេងនៅផ្ទះចាប បោះតង់ ឱ្យចំណីត្រី ជិះក្បូនលេង អង្គុយមើលថ្ងៃរះ ថ្ងៃលិចលើស្ពាន ពេលយប់គយគន់អំពិលអំពែកនិងផ្កាយ។ «វាលចម្បាំងខេមសាយ» ជាទីកម្សាន្តប្រកបទៅដោយទេសភាពស្អាតប្លែកភ្នែក ស័ក្តិសមបំផុតសម្រាប់អ្នកធ្វើដំណើរផ្សងព្រេងជាក្រុមឬជាលក្ខណៈគ្រួសារ។

ទីតាំងនៅលើផែនទី