ទឹកធ្លាក់ពពុះកំរៀង

មិនដូច ទេទឹកពុះ នៅកំពង់ស្ពឺនោះទេ នៅទីនេះគឺជាតំបន់កម្សាន្តដែលមានទឹកស្ទឹងកំរៀងហូរចុះមកប៉ះនឹងថ្មនាបាតស្ទឹងបង្កើតជាទស្សនីយភាពទឹកបែកពពុះ ទើបគេហៅថា ទឹកពុះ (ពពុះ) កំរៀងយ៉ាងដូច្នេះ។ សភាពទឹកមានទំនងដូចជារមណីយដ្ឋានពពុះពេជ្រចិន្តាដែរ ជាពិសេសនៅរដូវប្រាំង។ ស្ទឹងកំរៀងមានប្រភពទឹកពីជួរភ្នំ ដែលបង្កើតជាទេសភាពល្អត្រកាល សម្រាប់អ្នកទេសចរណ៍ទៅងូតកម្សាន្ត។

ទីតាំងនៅលើផែនទី