ព្រះវិហារវត្តសំរោងក្នុង

បាត់ដំបងជាខេត្តដែលសំបូរដោយអារាមចំណាស់ជាច្រើនមានអាយុកាលរាប់រយឆ្នាំ។ វត្តសំរោងក្នុងក៏ជាអារាម ដ៏ចំណាស់មួយ ក្នុងបណ្ដាវត្តដែលមានភាពចំណាស់ជាងគេនានា។ វត្តសំរោងក្នុងកកើតនៅ គ.ស ១៧០៧ យកតាមនាម ដើមសំរោងធំមួយ ដែលមានអង្គត់ផ្ចិតរហូតដល២ម៉ែត្រ។ ព្រះវិហារចាស់ដំបូងសង់ពីឈើសុទ្ធ ក្នុងគ.ស ១៨០០ ដោយលោកម្ចាស់កថាថន នង។ ចំណែកវិហារចាស់ក្នុងទីវត្តសព្វថ្ងៃ សាងសង់នៅក្នុងគ.ស ១៨៩០ ជំនាន់​ព្រះចៅអធិការវត្តទី៧ ដោយព្រះ​ឃ្លាំងម៉ៅ​ ដែល​ជា​ឪពុកក្មេកកថាថន ឈុំ ដែលជា​ស្តេចត្រាញ់​ចុងក្រោយ​នៃខេត្តបាត់ដំបង។ ​ព្រះវិហារនេះ​សង់អំពីឥដ្ឋ​ប្រក់ក្បឿង​ សសរឈើ ​ដើម្បីតម្កល់​អដ្ឋិធាតុ​ព្រះចៅ​អធិការវត្ត​ជំនាន់មុនៗ។ ឱ្យក្រៅពីនេះក្នុងវត្តក៏មានចេតិយចំណាស់ពីសង់ពីឥដ្ឋ ជាទីដែលរកឃើញបំណែកសិលាចារឹកមាន ១២ បន្ទាត់កន្លះ។

ទីតាំងនៅលើផែនទី