វត្តដែលប្រកបដោយព្រះវិហារនិងឧបដ្ឋានសាលាដ៏ស្រស់ស្អាតមួយនេះ មានរក្សាទុកនូវសិលាចារឹកពីរផ្ទាំង ដែលគេបានដាក់តាំងនៅចំពីខាងមុខព្រះវិហារតែម្ដង។ គឺជាសិលាចារឹកសម័យកណ្ដាល ដែលបានចាក់ភ្ជាប់ ទៅនឹងជើងទម្រ លើខឿនអមសងខាងផ្លូវចូលព្រះវិហារ។