វត្តសំរោងសែន, វត្តសែនសិរី

វត្តមានឈ្មោះពេញថាវត្តសែនសិរី តែភាគច្រើនគេស្គាល់ថាជាវត្តសំរោងសែន។ នៅងទីនេះហើយដែលធ្លាប់មានការធ្វើកំណាយរបស់អ្នកបុរាណវិទូបរទេសឆ្នាំ១៩០១ ហើយរកឃើញសំណល់វត្ថុប្រើប្រាស់ គ្រឿងអល្លង្ការ ឧបករណ៍នេសាទ ព្រមទាំងឆ្អឹងសត្វ ត្រី និងមនុស្ស។ ស្ថានីយសំរោងសែន មានអាយុកាលស្ថិតនៅយុគថ្មរំលីង និងយុគសំរឹទ្ធ។ ក្រោយមកនៅឆ្នាំ ១៩៩៩ គេធ្វើកំណាយឡើងវិញ ក៏រកឃើញបន្ថែមបំណែកកុលាលភាជន៍ ឧបករណ៍ថ្ម ឆ្អឹងសត្វ និងគ្រឿងអល្លង្ការសំរឹទ្ធ និងស្ថានីយជាច្រើននៅក្បែរនោះដូចជា ទួលលៀស កប់ចៀស គៀនលៀស ប៉ប្រក គោកត្របែកជាដើម។ នៅក្នុងទីវត្តនេះមានរក្សាទុកដើមថ្កុលមាស ដែលមានអាយុកាលរាប់ពាន់ឆ្នាំមានទំហំ ២ អោប និងប្រវែង ៣៣ ម៉ែត្រ សម្រាប់ជាការគោរពបូជា។ ប្រជាពលរដ្ឋជាច្រើនមកពីទីជិតឆ្ងាយ មានជំនឿថាពូកែស័ក្តិសិទ្ធ និងបានមកបន់ស្រន់សុំសម្រេចពីគោលបំណងផ្សេងៗ និងសុំសេចក្តីសុខ ពួកគេថែមទាំងបានជួយកសាងវត្តសំរោងសែននេះ ឲ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

ទីតាំងនៅលើផែនទី