ប្រាសាទអង្គុយខាងលិច, ប្រាសាទបង្គុយខាងលិច

ប្រាសាទដែលកាលបរិច្ឆេទកសាងនាដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៦ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។ កូនប្រាសាទនេះព័ទ្ធដោយកំពែងថ្មបាយក្រៀមប្រហែល ៣០ ម៉ែត្រ បួនជ្រុង មានក្លោងទ្វារពីរខាងកើត និងខាងលិច សង់អំពីថ្មបាយក្រៀម ឥដ្ឋនិងថ្មភក់។ ឥដ្ឋដែលប្រើសាងសង់នៅប្រាសាទអង្គុយទាំងពីរនេះ មានទំហំធំៗខុសប្លែកពីទីដទៃ។ ហោត្រៃមួយសាងសង់ពីថ្មបាយក្រៀម និងតួប្រាង្គឥដ្ឋបីតូចៗ សង់តម្រៀបគ្នាពីជើងទៅត្បូង ដែលមានប្រាង្គមួយនៅមានសភាពមាំទាំ និងពីរទៀតត្រូវបានបែកបាក់អន្លើៗ។

ទីតាំងនៅលើផែនទី